ភាពចាំបាច់ដាច់ខាត

Eng. absolute necessity
Fr. nécessité absolue

ភាពចាំបាច់      ដែលមាននៅក្នុងខ្លួនរបស់វា ហើយភាពចាំបាច់ដាច់ខាតនេះ ត្រូវបានហៅផងដែរថា ភាពចាំបាច់ខាង គណិតវិទ្យាភាពចាំបាច់ខាងអស្តិរូបវិជ្ជា  ឬ  ភាពចាំបាច់ខាងតក្កវិជ្ជា។  ភាពចាំបាច់ដាច់ខាតនេះ  ផ្ទុយពីភាពចាំបាច់សន្មត។    ភាពចាំបាច់ដាច់ខាតនេះ គឺជាករណីសាកលនិងគ្មានលក្ខខណ្ឌ។
សច្ចភាព នៃភាពចាំបាច់ប្រភេទនេះ គឺជាសច្ចភាព  នៃវិចារណញ្ញាណ។ (ពាក្យនេះ  គេប្រើនៅក្នុងតក្កវិជ្ជា   អស្តិរូបវិជ្ជា  និងទស្សនវិជ្ជាអំពីគណិតវិទ្យា)។

ដកស្រង់ចេញពី សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស -បារាំង ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជា  នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។  ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ