ព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ

Eng. Extreme weather event

ព្រឹត្តិការណ៍ធាតុអាកាសមិនប្រក្រតីមួយដែលកម្រកើតមានឡើងនៅទីកន្លែង និងពេលណាមួយ ដូចជា ភាព​រាំងស្ងួតខ្លាំង ភ្លៀងធ្លាប់ខ្លាំង ជាដើម ហើយដែល តាមធម្មតា កើតឡើងតិចជាង១០ភាគរយ នៃអនុគមន៍​ប្រូបាប៊ីលីតេដង់ស៊ីតេ ដែល បានសង្កេត។ លក្ខណៈ របស់ធាតុអាកាសធ្ងន់ធ្ងរអាចខុសគ្នាយ៉ាងខ្លាំង ពីកន្លែងមួយទៅកន្លែងមួយ។ ព្រឹត្តិការណ៍ធាតុ​អាកាសធ្ងន់ធ្ងរមួយមិនអាចចាត់​ទុកថាជាប់ទាក់ទងដោយ ផ្ទាល់ជាមួយការប្រែប្រួលអាកាសធាតុពីសកម្មភាព​មនុស្សនោះទេ ព្រោះវាក៏ អាចកើតឡើងដោយធម្មជាតិដែរ។ នៅពេលលំនាំធាតុអាកាសធ្ងន់ធ្ងរបន្តកើត​ឡើង​ក្នុងពេលខ្លះ ដូចជាក្នុងរដូវមួយ គេអាចចាត់ថ្នាក់ជាព្រឹត្តិការណ៍អាកាស ធាតុធ្ងន់ធ្ងរ ជាពិសេសប្រសិនបើ​បង្កើតបានជាព្រឹត្តិការណ៍ ដែលមានកម្លាំងមធ្យម ឬកម្លាំងសរុបក្នុងកម្រិតធ្ងន់ធ្ងរ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ