ព្រលឹងនិយម

Eng. animism
Fr. animisme (m.)

ជំនឿលើទេវមួយ ឬច្រើនក្នុងឋានៈជាស្មារតីដែលមានក្នុងភាវៈមានជីវិតឬគ្មានជីវិត ដូចជា សត្វ រុក្ខជាតិ និងថ្ម។ ក្នុងចំណោមមនុស្សទូទៅ ពេញទាំងពិភពលោកនាសម័យបុរាណ ជំនឿនេះចាត់ទុកទេវមួយឬច្រើនថា មនុស្សជាតិមិនអាចយល់ដឹងបានឡើយ ប៉ុន្តែទេវទាំងនេះ បានរួមចំណែកដល់កិច្ចការរបស់មនុស្ស។

ឧ. ជនជាតិខ្មែរតែងតែបន់ស្រន់សុំសេចក្ដីសុខ ពីអារក្ស អ្នកតា តាមជំនឿបែបព្រលឹងនិយម។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ