ព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិក

Eng. Extratropical cyclone

ខ្យល់ព្យុះមានទ្រង់ទ្រាយធំ (ក្នុងរង្វង់អង្កត់ផ្ចិត ១០០០គ.ម.) នៅតំបន់ដែល មានរយៈទទឹងមធ្យមឬខ្ពស់ ដែលព្យុះនេះមានសម្ពាធខ្សោយនៅចំណុចកណ្តាល ចំណែកខាងមុខមានសីតុណ្ហភាព និងសំណើមខ្ពស់​តាមខ្សែដេក។ ព្យុះនេះគឺជាមូលហេតុចម្បងដែលនាំឱ្យមានល្បឿនខ្យល់ខ្លាំងខុសប្រក្រតី និងការធ្លាក់កំណកអាកាស​ខ្លាំង ជាពិសេសនៅសិសិររដូវ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​