ពែរភ្លុយអរ៉ូកាបួ

Eng. Perfluorocarbons (PFCs)

ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទក្នុងចំណោម ឧស្ម័នផ្ទះកញ្ចក់ទាំង៦ ដែលត្រូវ កាត់បន្ថយក្រោមពិធីសារក្យូតូ ហើយជាផលិតផលបន្ទាប់បន្សំ ដែលត្រូវកើតឡើង ដោយការរំលាយ អាលុយមីញ៉ូម និងការបន្សុទ្ធអ៊ុយរ៉ាញ៉ូម​។ ពែរភ្លុយអរ៉ូកាបួ ក៏ត្រូវបានប្រើជំនួសក្លរ៉ូភ្លុយអរ៉ូកាបួ ក្នុងការផលិតសារធាតុ អឌ្ឍចម្លង (សឺមីកុងឌុចទ័រ semiconductors)។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​