ពូជសាសន៍និយម/ពូជនិយម

Eng. racism
Fr. racisme (m.)

អំណះអំណាងមួយដែលថាមានឋានានុក្រមនៃសមត្ថភាព ឬតម្លៃដែលកំណត់ដោយជីវសាស្ត្រ ក្នុងចំណោមពូជផ្សេងៗគ្នា និង អះអាងដោយ ខុសឆ្គងថា ពូជទាបគួរត្រូវបានគ្រប់គ្រងដោយ ពូជខ្ពស់។ ជាទូទៅ ពូជសាសន៍និយម/ពូជនិយមបង្ខំឬជំរុញដោយការភ័យខ្លាច និងការស្អប់ខ្ពើម ហើយដែលនាំទៅដល់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍ទ្រង់ទ្រាយធំៗ។

(ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជានយោបាយ)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​