ពុត
Eng. hypocrisy
Fr. hypocrisie (f.)
សភាពនៃការស្ដែងចេញខាងក្រៅរបស់មនុស្ស ណាម្នាក់ ដែលមិនមែនជាសញ្ញានៃសភាពពិតខាងក្នុងរបស់ខ្លួន។ ការស្ដែងចេញខាងក្រៅនោះអនុលោមទៅតាមការទាមទារខាងសីលធម៌ ចំណែកឯសភាពលាក់បាំងខាងក្នុងនោះប្រាសចាកសីលធម៌។ ពុតអាចត្រូវផ្ដន្ទាទោស ខាងសីលធម៌ ពីព្រោះវាជាប្រភេទនៃការបំភាន់ ឬការក្លែងធ្វើអ្វីមួយដែលប្រាសចាកសីលធម៌សង្គម។ ដូច្នេះ ពុតជាប់ទាក់ទង នឹងកង្វះភាពគួរឱ្យទុកចិត្តបាន ភាពមិនស្មោះត្រង់ និង ភាពមិនពិត ហើយជាទូទៅ វាមានវិបាកដែលមិនគួរឱ្យចង់បាន។
(ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាសីលធម៌)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ