ពិធីសារម៉ុងរ៉េអាល់

Eng. Montreal Protocol

កិច្ចព្រមព្រៀងអន្តរជាតិ ស្តីពី ការការពារស្រទាប់អូសូន ដោយតម្រូវឱ្យមានការគ្រប់គ្រង ការប្រើប្រាស់ និង​ការផលិតសារធាតុគីមីផ្ទុកពពួកក្លរ និងប្រូម ដែលបំផ្លាញស្រទាប់អូសូន នៅមណ្ឌលអាកាសស្ងប់ ដូចជា ក្លរ៉ូភ្លុយអរ៉ូកាបួ មេទីល ក្លរ៉ូហ្វម កាបូនតេត្រាក្លរួ និងសារធាតុផ្សេងទៀតជាច្រើន ហើយត្រូវបានអនុម័ត នៅ​ទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដាក្នុងឆ្នាំ១៩៨៧។
ពិធីសារម៉ុងរ៉េអាល់ស្តីពី សារធាតុបំផ្លាញស្រទាប់អូសូនត្រូវបានកែសម្រួល និងធ្វើវិសោធនកម្មជាបន្តបន្ទាប់​នៅទីក្រុងឡុងដ៏ (១៩៩០) ទីក្រុងកូប៉ិនហាក (១៩៩២) ទីក្រុងវីយេន (១៩៩៥) ទីក្រុងម៉ុងរ៉េអាល់ (១៩៩៧) និងទីក្រុងប៉េកាំង (១៩៩៩) ។ល។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​