ផ្ទាំងទឹកកក
Eng. Ice shelf
បំណែកទឹកកកអណ្តែតយ៉ាងធំ មានកម្រាស់ក្រាស់លាតសន្ធឹងចេញពីឆ្នេរសមុទ្រ(តាមធម្មតា មានវិសាលភាពធំតាមខ្សែដេក ដោយមានចំណោតឬផ្ទៃទេរ តិចៗ) ហើយភាគច្រើនមាននៅពេញឆកសមុទ្រ ដែលមានស្រទាប់ទឹកកក។ ផ្ទាំងទឹកកកស្ទើរតែទាំងអស់ស្ថិតនៅទ្វីបអង់តាកទិច ជាកន្លែងដែលផ្ទាំងទឹកកក ភាគច្រើនហូរចូលក្នុងសមុទ្រ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ