ផែនទឹកកក

Eng. Glacier

គំនរផ្ទាំងដែនទឹកកកមាននៅគ្រប់រដូវ និងកើតពីលំណែនព្រឹល ដែលបង្ហាញពីភស្តុតាងនៃលំហូរអតីតកាល​ ឬបច្ចុប្បន្នកាល (តាមរយៈ ការប្រែរូបរាងខាងក្នុង និង/ឬការរំអិលនៅផ្នែកខាងក្រោម) ហើយការជាប់​ក្នុង​ស្ថានភាព បែបនេះ គឺ ដោយសារការសង្កត់និងកម្លាំងកកិតនៃផ្ទៃបាត។ ផែនទឹកកកមួយអាចនៅស្ថិតស្ថេរបានដោយសារកំណើនគំនរនៃព្រឹលនៅរយៈកម្ពស់ខ្ពស់ និងអាចមាន​តុល្យភាពរវាងការរលាយទឹកកក នៅរយៈកម្ពស់ទាប និង/ឬការហូរចូលមហាសមុទ្រ។ គំនរផ្ទាំងទឹកកក​មាន​ប្រភពជាមួយផែនទឹកកក ដែលមានទំហំប៉ុនទ្វីបណាមួយ ត្រូវបានហៅថាស្រទាប់ទឹកកក។ គ្រប់គំនរផ្ទាំង​ទឹកកកទាំងអស់ ក្រៅពីស្រទាប់ទឹកកកត្រូវបានហៅថាផែនទឹកកក។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​