ផែនការសកម្មភាពជាតិ
Eng. National Action Plans (NAPs)
ផ្នែកមួយនៃសេចក្តីជូនដំណឹងជាតិរួមបញ្ចូលទាំងសារពើភណ្ឌប្រភព និងអាងស្រូបឧស្ម័នផ្ទះកញ្ចក់ថា្នក់ជាតិ។ ផែនការនេះ ត្រូវដាក់ជូនសន្និសីទបណ្តាភាគី ដើម្បីបង្ហាញអំពីជំហាននៃ ការដាក់កម្រិតលើកាបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ពីសកម្មភាពមនុស្ស។ ភាគីត្រូវបញ្ជូនផែនការទាំងនេះជា លក្ខខណ្ឌក្នុងការចូលរួម អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ហើយបន្ទាប់មក ភាគីត្រូវរាយការណ៍អំពីវឌ្ឍនភាពរបស់ខ្លួនជាប្រចាំទៅកាន់ សន្និសីទបណ្តាភាគី។
ដកស្រង់ចេញសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ