ផែនការជាតិបន្សុំា
Eng. National Adaptation Plans (NAPs)
ផែនការដែលរៀបចំឡើងដោយជាតិនីមួយៗ (ប្រទេសក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ) ក្នុងការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ដោយកំណត់នូវតម្រូវការ បន្សុំារយៈពេលវែង និងមធ្យម ព្រមទាំងការអភិវឌ្ឍយុទ្ធសាស្ត្រ និងកម្មវិធីនានា សំដៅដោះស្រាយតម្រូវការទាំងនោះក្នុងដំណើរការ ដែលមានលក្ខណៈរីកចម្រើន និងសាចុះសាឡើង ស្របនឹងអភិក្រមនៃប្រទេស នីមួយៗ ដោយគិតដល់យេនឌ័រ ការចូលរួម និងតម្លាភាពពេញលេញហើយដោយផ្អែកលើក្របខណ្ឌបន្សុំាទីក្រុងកាន់គុន ប្រទេសម៉ិកស៊ិក។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ