ផលប្រយោលអាអេរ៉ូសូល

Eng. Indirect aerosol effect

កម្លាំងរំភាយរស្មី ប្រយោលបង្កឡើងដោយអាអេរ៉ូសូលក្នុងប្រព័ន្ធអាកាសធាតុ តាមរយៈការដើរតួ​ជា ស្នួល​កំណកពពក ឬតាមរយៈការកែប្រែគុណភាពអុបទិក និងអាយុកាលពពក។ ផលប្រយោលមានពីរខុសគ្នាគឺ​៖
– ផលប្រយោលទី១ ឥទ្ធិពលបញ្ចេញថាមពល នៃកម្លាំងរំភាយរស្មីដែលកើតឡើងដោយសារ​កំណើន អាអេរ៉ូសូល ពីសកម្មភាពមនុស្ស និងបង្កឱ្យមានកំណើនកំហាប់តំណក់ទឹកដំបូង ហើយថយចុះទំហំ​តំណក់ទឹក នៅតាមសមាសភាព ទឹករាវ ដែលនាំ​ឱ្យមានកំណើនអាល់បេដូ ពពក។ បាតុភូតនេះ​ហៅ​ថាផលប្រយោលទី១ ឬផលថូម៉ី (Twomey)។

– ផលប្រយោលទី២ ឥទ្ធិពលបញ្ចេញថាមពល នៃកម្លាំងរំភាយរស្មីមួយ កើតឡើងពី​អាអេរ៉ូសូល​ដោយ​សារមនុស្សដែលនាំឱ្យមាន ការថយចុះ តំណក់ទឹក និងប្រសិទ្ធភាពភ្លៀង ជាហេតុធ្វើឱ្យមានកំណែ​ប្រែសមាសធាតុ ទឹករាវ កម្រាស់ពពក និងអាយុកាលពពក។ ឥទ្ធិពលនេះហៅថា ផលប្រយោលទី​២ ឬផលអាយុកាលពពក ឬផលអាលប្រិច (Albrecht)។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​