ផលប៉ះពាល់ (នៃការប្រែប្រួលអាកាសធាតុ)
Eng.(Climate Change) Impact
ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ មកលើប្រព័ន្ធធម្មជាតិនិងមនុស្ស។ ដោយផ្អែកលើការពិចារណាពីបន្សុំា គេអាចបង្ហាញភាពខុសគ្នារវាងផលប៉ះពាល់ជាសក្តានុពល និងផលប៉ះពាល់ដែលនៅសេសសល់ ដូចខាងក្រោម៖
-ផលប៉ះពាល់ជាសក្តានុពល: ផលប៉ះពាល់ទាំងអស់ដែលអាចកើតឡើងនៅក្នុងការព្យាករ ការប្រែប្រួលអាកាសធាតុ ដោយមិនគិតពី
បន្សុំា។
-ផលប៉ះពាល់ដែលនៅសេសសល់: ផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដែលអាចកើតឡើងបន្ទាប់ពីបន្សុំា។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ