ផលបន្ថែម
Eng. Additionality
ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពី ប្រភពបញ្ចេញ ឬការបង្កើនការ ស្រូបយកឧស្ម័នផ្ទះកញ្ចក់ដោយអាងបង្ខាំង ដែលជាការបន្ថែមទៅនឹងអ្វីដែល អាចកើតឡើង ក្នុងករណីអវត្តមានសកម្មភាពគម្រោង ការអនុវត្តរួមគ្នា ឬយន្ត ការអភិវឌ្ឍន៍ស្អាត ដូចដែលបានចែងក្នុងមាត្រានៃពិធីសារក្យូតូស្តីពី ការអនុវត្តរួមគ្នា និងក្នុងយន្តការអភិវឌ្ឍន៍ស្អាត។ ពាក្យនេះអាចត្រូវបានប្រើប្រាស់ទូលំទូលាយដោយគ្របដណ្តប់លើផ្នែកហិរញ្ញវត្ថុ វិនិយោគ និងបច្ចេកវិទ្យា។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ