ផលតបអាល់បេដូ

Eng. Albedo feedback

ផលតបអាកាសធាតុ ដែលជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាល់បេដូរបស់ផែនដី ហើយជាទូទៅ ជាការប្រែប្រួលរបស់មណ្ឌលកំណក ដែលមានកម្រិត អាល់ បេដូខ្ពស់ (០,៨) ធៀបនឹងកម្រិតអាល់បេដូ​មធ្យមនៃផ្ទៃផែនដី (០,៣)។
ក្នុងលក្ខខណ្ឌអាកាសធាតុក្តៅជាងមុន មណ្ឌល កំណក ត្រូវបានប្រមើល មើលឃើញថានឹងរួមតូច ហើយ​អាល់បេដូទាំងមូលរបស់ផែនដីនឹងថយចុះ ឬរួម តូច ហើយធ្វើឱ្យផ្ទៃផែនដីនឹងស្រូបយក រំភាយរស្មីព្រះអាទិត្យកាន់តែច្រើនឡើងនាំឱ្យមានកំណើនកម្តៅក្នុងផែនដី កាន់តែខ្លាំង។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​