ប្រូតេស្តង់និយម
Eng. protestantism
Fr. protestantisme (m.)
លទ្ធិមួយក្នុងចំណោមលទ្ធិសំខាន់ៗទាំង៣នៃគ្រិស្តសាសនា រួមមាន រ៉ូមុំាំងកាតូលិកនិយម (Catholicism) អ័រតូដុកនិយម (Orthodoxy) និង ប្រូតេស្តង់និយម (Protestantism)។
ប្រូតេស្តង់និយមបានចាប់ផ្តើមឡើង នៅសតវត្សរ៍ទី១៦ ជាចលនាមួយដើម្បីកែទម្រង់សហគមន៍គ្រិស្តសាសនា នៅបស្ចិមប្រទេស ដោយបង្កើតសហគមន៍ប្រូតេស្តង់ចេញពីរ៉ូមុំាំង កាតូលិក។ គោលបំណងរបស់ពួកប្រូតេស្តង់ និយម គឺស្រោចស្រង់ជំនឿគ្រិស្តសាសនាឱ្យល្អដូចដើមឡើងវិញ។ ទន្ទឹមនឹងនេះ ពួកគេក៏បានរក្សាទុកនូវអ្វី ដែលពួកគេគិតថាមានតម្លៃ ហើយដែលបានអភិវឌ្ឍដោយពួករ៉ូមុំាំងកាតូលិក នៅចន្លោះសតវត្សរ៍ទី៥ដល់ទី១៥។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយ
គណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ