ប្រភាគម៉ូល
Eng. Mole fraction
អនុបាត (ratio) នៃចំនួនម៉ូលនៃសមាសភាគមួយ ក្នុងបរិមាណកំណត់ធៀបទៅនឹងចំនួនម៉ូលសរុបនៃ សមាសភាគទាំងអស់ក្នុងបរិមាណនោះ។តាមធម្មតា គេប្រើបំណែកជាម៉ូលសម្រាប់រាយការណ៍អំពីខ្យល់ស្ងួត។ ចំពោះ ឧស្ម័នផ្ទះកញ្ចក់ ដែលមាន អាយុកាលវែងមានខ្នាតតាមលំដាប់ដូចជា mmol/mol (មួយភាគលាន : ppm) និង fmol/mol (មួយភាគទ្រីលាន: ppt)។ បំណែកជាម៉ូលខុសពីសមាមាត្រ ល្បាយជាមាឌ ដែលគិតជា ppmv ។ល។ ដោយការកែតម្រូវឧស្ម័នទៅក្នុងលក្ខខណ្ឌធម្មតា។ កំណែតម្រូវនេះ មានសារៈសំខាន់ណាស់ពាក់ព័ន្ធនឹងសុក្រឹតភាពនៃការវាស់វែង ឧស្ម័នផ្ទះកញ្ចក់ជាច្រើន។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ