ប្រព័ន្ធគ្រប់គ្រងគុណផល
Eng. Performance management system
សំដៅដល់ការប្រមូលផ្តុំនូវសមាសធាតុសំខាន់ៗ ដែលរៀបចំឡើង ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់ក្រសួង ស្ថាប័ន អង្គភាព ក្រុមការងារ និងមន្ត្រី មានដូចជា ការបង្កើតវត្ថុបំណង និងទិសដៅការងារ ការពិពណ៌នាមុខតំណែង ផែនការការងារប្រចាំឆ្នាំ ការព្រមព្រៀងអនុវត្តការងារប្រចាំឆ្នាំរបស់មន្ត្រី ដែលទាំងអស់នេះ ជាការងារសំខាន់ នៃការគ្រប់គ្រង ការងារប្រចាំថ្ងៃ។ ប្រព័ន្ធគ្រប់គ្រងគុណផល មានការជាប់ទាក់ទងដោយផ្ទាល់ទៅនឹងដំណើរការ នៃការគ្រប់គ្រងធនធានមនុស្ស ដូចជាការកំណត់ពីតម្រូវការអភិវឌ្ឍ សមត្ថភាព និងការគិតគូរលើការវិវឌ្ឍៈអាជីព។
ដកស្រង់ចេញពី ឧប សម្ព័ន្ធ៣ នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨។ បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ