ប្រតិបត្តិនិយម

Eng. pragmatism
Fr. pragmatisme (m.)

ទស្សនវិជ្ជាមួយដែលនិយាយថា អត្ថន័យ តម្លៃ និងសច្ចភាពនៃគំនិត ទ្រឹស្តី ឬជំនឿមួយ ត្រូវបានកំណត់ដោយលទ្ធផលនៃការប្រតិបត្តិ ជាក់ស្តែងរបស់វានិងអះអាងថា មុខងាររបស់គំនិត គឺបង្កើតឬដឹកនាំសកម្មភាព។

ឧ. ទ្រឹស្តីប្រតិបត្តិនិយមបានពន្យល់ថា បើចង់ដឹងថា សីលប្រាំនៅក្នុងព្រះពុទ្ធសាសនាល្អ ឬមិនល្អយើងត្រូវតែយកវាទៅអនុវត្ត ឬប្រតិបត្តិ បន្ទាប់មកពិនិត្យមើលលទ្ធផល របស់វា។
បើចង់ដឹងថា គោលការណ៍ ទ្រឹស្តី រូបមន្ត
សេចក្តីសម្រេចចិត្ត ច្បាប់ គំនិតណាមួយ។ល។ ត្រូវឬខុស ត្រូវតែយកវាទៅអនុវត្ត បន្ទាប់មកត្រូវពិនិត្យមើលផលប៉ះពាល់ ឬលទ្ធផលរបស់វា។ បើលទ្ធផលល្អភាគច្រើន នោះវាពិតជាត្រឹមត្រូវ ប៉ុន្តែប្រសិនបើលទ្ធផលភាគច្រើនមិនល្អ នោះវាពិតជាមិនត្រឹមត្រូវទេ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​