បុព្វវាសនា
Eng. predestination
Fr. prédestination (f.)
សាសនវិជ្ជាដែលអះអាងថា ព្រឹត្តិការណ៍ទាំងអស់ នៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ ពោលគឺអ្វីៗដែលបានកើតឡើង កំពុងកើតឡើង ឬនឹងកើតឡើងត្រូវបានកំណត់ជាមុនដោយអាទិទេព និងមិនអាចកែប្រែបាន។ ការកំណត់ ថា តើព្រលឹងរបស់មនុស្សម្នាក់ៗនឹងឡើងទៅឋានសួគ៌ ឬធ្លាក់ទៅឋាននរកត្រូវបានសម្រេចដោយឆន្ទៈរបស់អាទិទេពតាំងពីមនុស្សនោះកើតមកម្ល៉េះ ដោយមិនអាស្រ័យលើការប្រព្រឹត្ត របស់គេឡើយ។
(ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាអំពីសាសនាអស្តិរូបវិជ្ជា និង តក្កវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ