បុគ្គលិកគាំទ្រ
Eng. supporting staff
សំដៅដល់សិប្បករជំនាញ និងមិនជំនាញ លេខាធិការ និងស្មៀន ដែលចូលរួមដោយផ្ទាល់ ឬផ្តល់សេវាកម្មដល់អ្នកស្រាវជ្រាវក្នុងគម្រោងស្រាវជ្រាវនិងអភិវឌ្ឍ។ ត្រូវបានរាប់បញ្ចូលផងដែរ នូវអ្នកគ្រប់គ្រង និងនាយកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធជាសំខាន់ជាមួយនឹងការងារថវិកា និងធនធានមនុស្សក្នុងការគាំទ្រដល់កិច្ចការស្រាវជ្រាវជាងការគ្រប់គ្រងបច្ចេកទេសនៃគម្រោងស្រាវជ្រាវដោយផ្ទាល់។
ដកស្រង់ចេញពី គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ