បុគ្គលផ្តល់សេវា
Eng, Service Provider
(ក) បុគ្គលដែលផ្តល់សេវាព័ត៌មាន និង
សេវាទំនាក់ទំនង រួមមានការផ្ញើ ការទទួល ការរក្សាទុក ឬដំណើរការទំនាក់ទំនងអេឡិចត្រូនិក ឬការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត។
(ខ) បុគ្គលដែលជាម្ចាស់ បុគ្គលកាន់កាប់ បុគ្គលដំណើរការ បុគ្គលគ្រប់គ្រង ឬបុគ្គលត្រួតពិនិត្យបណ្ដាញស្វ៉ិចសាធារណៈ (Public Switched Network ) ឬបុគ្គលដែលផ្ដល់សេវាទូរគមនាគមន៍។
(គ) បុគ្គលផ្សេងទៀតដែលប្រតិបត្តិ ឬរក្សាទុកទិន្នន័យបម្រើឱ្យសេវាទំនាក់ទំនងអេឡិចត្រូនិកនោះ ឬអ្នកប្រើប្រាស់សេវា។
ដកស្រង់ចេញពី ឧបសម្ព័ន្ធនៃច្បាប់ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ