បសុឱសថ
សំដៅដល់សារធាតុមួយមុខ ឬបន្សំសារធាតុច្រើនមុខដែលមានប្រភពពីសារធាតុ ជាតិគីមី ជីវផលិតផលជាតិ អតិសុខុមប្រាណ រុក្ខជាតិ ដែលផលិតលាយផ្សំឡើង ដើម្បីប្រើប្រាស់សម្រាប់សត្វ ក្នុងការបង្ការ ឬព្យាបាលជំងឺ ស្រាវជ្រាវវេជ្ជសាស្រ្ដ ឱសថសាស្រ្ដ ឬធ្វើរោគវិនិច្ឆ័យកែប្រែ ឬទ្រទ្រង់មុខងារនៃសរីរាង្គគ្រប់ប្រភេទ ត្រូវបានចាត់ទុកជាបសុឱសថដែលរួមមាន សេរ៉ូម ឬវ៉ាក់សាំងសត្វ ឈាម ឬផលិតផល ដែលបានមកពីឈាមសត្វ ឱសថបុរាណ ផលិតផលដែលផ្សំឡើងដោយមានជាតិពុល។
ដកស្រង់ ពី ប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីបសុឱសថ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ