បរិហារកេរ្តិ៍
Eng. defamation
Fr. diffamation
ការលើកឡើងនូវទឡ្ហីករណ៍ ឬការទម្លាក់កំហុស ដោយអសុទ្ធចិត្ត ដែល នាំឱ្យប៉ះពាល់ដល់កិត្តិយស ឬដល់កិត្តិសព្ទនៃបុគ្គល ឬស្ថាប័នដោយសំដី ទោះជាប្រភេទ ណាក៏ ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុង ពេលប្រជុំ សាធារណៈ ឬតាមលិខិត ឬ គំនូរ ទោះជាប្រភេទណាក៏ដោយ ដែល ផ្សព្វផ្សាយ នៅក្នុងសាធារណជន ឬដាក់តាំងឱ្យសាធារណជន មើល ឬតាមគ្រប់មធ្យោបាយគមនាគមន៍សោតទស្សន៍ ដែលសម្រាប់ សាធារណជន។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណីដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង បោះពុម្ពដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ ២០០៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ