បរិយាកាស
Eng. Atmosphere
ស្រទាប់ឧស្ម័នច្រើនជាន់ ដែលគ្របដណ្តប់ជុំវិញផែនដី។ បរិយាកាសស្ងួតផ្សំស្ទើរទាំងស្រុង ពីល្បាយនៃឧស្ម័នអាសូត៧៨,១% នៃល្បាយ គិតជា មាឌ អុកស៊ីសែន២០,៩% នៃល្បាយគិតជាមាឌ និងឧស្ម័នកម្រ មួយចំនួនទៀត ដូចជា អាកុង០,៩៣%នៃល្បាយគិតជាមាឌ អេល្យូម និងឧស្ម័នផ្ទះកញ្ចក់ ដូចជាឧស្ម័នកាបូ និក ០,០៣៥%នៃល្បាយគិតជាមាឌ និងអូសូន។ល។ លើសពីនេះបរិយាកាសក៏ផ្សំឡើង ពីចំហាយទឹក ដែលជាឧស្ម័នផ្ទះកញ្ចក់មួយប្រភេទមានបរិមាណប្រែប្រួលខ្លាំង ប៉ុន្តែមាន ប្រមាណ១%ប៉ុណ្ណោះ។បរិយាកាសក៏ផ្សំឡើងពីពពកនិងអាអេរ៉ូសូលផងដែរ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ