បន្ទេរកម្តៅតាមខ្សែឈរ
Eng.Convection
ចលនាកម្តៅតាមខ្សែឈរក្រោមឥទ្ធិពលនៃកម្លាំងអណ្តែត បណ្តាលមកពីអត្ថិភាពស្តាទិក ដោយសារ ការចុះត្រជាក់នៅជិតផ្ទៃស្រទាប់ខាងលើនៃទឹកឬកំណើនជាតិប្រៃ សម្រាប់ករណីមហាសមុទ្រ និងកំណើនកម្តៅនៅជិតផ្ទៃខាងលើសម្រាប់ករណីបរិយាកាស។ នៅក្នុង បរិយាកាស បន្ទេរកម្តៅតាមខ្សែឈរជួយបង្កើនពពក និងកំណកអាកាស ព្រមទាំងមានប្រសិទ្ធភាព សម្រាប់ប្រភេទគីមីដែលបញ្ជូនទាំងតាមខ្សែឈរ និងរាយប៉ាយ។ នៅក្នុងមហាសមុទ្រ ចលនាតាមខ្សែឈរអាចនាំផ្ទៃទឹកខាងលើ ទៅកាន់ទីជ្រៅក្នុងមហាសមុទ្របាន។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ& បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ