បទឧក្រិដ្ឋសង្គ្រាម

Eng. war crime
Fr. crime de guerre

អំពើណាមួយក្នុងចំណោមអំពើដែលរៀបរាប់ខាងក្រោមនេះ កាលបើអំពើនោះ ត្រូវបានប្រព្រឹត្តប្រឆាំងនឹងបុគ្គល ឬទ្រព្យសម្បត្តិដែលការពារដោយអនុសញ្ញាក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩៖

១-ឃាតកម្ម។
២-ទារុណកម្ម ឬគ្រប់អំពើអមនុស្សធម៍រួមបញ្ចូលទាំងការពិសោធជីវសាស្ត្រ។
៣-អំពើដែលបង្កដោយចេតនានូវការឈឺចាប់ឬដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បូរណភាពខាងរូបកាយឬសុខភាព។
៤-ការបំផ្លាញ ឬការធ្វើឱ្យខូចខាតធ្ងន់ធ្ងរទៅលើទ្រព្យសម្បត្តិ ដោយគ្មានហេតុផលចាំបាច់ខាងយោធា និងក្នុងទ្រង់ទ្រាយធំដោយខុសច្បាប់ និងទំនើងចិត្ត។

៥-អំពើបង្ខំឈ្លើយសឹក ឬជនស៊ីវិលឱ្យបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរបស់សត្រូវ។
៦-អំពើដកហូតសិទ្ធិរបស់ឈ្លើយសឹក ឬជនស៊ីវិល ក្នុងការទទួលកាវិនិច្ឆ័យដោយត្រឹមត្រូវនិងឥតលំអៀង។
៧-ជម្លៀសការបញ្ជូន ឬការឃុំឃាំងជនស៊ីវិល ដោយខុសច្បាប់។

ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស- ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។