បទអាសប្រព្រឹត្តទៅលើអនីតិជនអាយុតិចជាង១៥ឆ្នាំ
Eng. shameless acts on minor below 15years old
Fr. actes impudiques sur un mineur de moins de 15 ans
អំពើប្រព្រឹត្តលើអនីតិជនអាយុតិចជាង១៥ឆ្នាំ ដោយការប៉ះពាល់ ឬការបង្ហាញកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬការឱ្យជនដទៃប៉ះពាល់កេរភេទ ឬផ្នែកភេទផ្សេងទៀត របស់ជនល្មើសខ្លួនឯង ឬរបស់តតិយជនក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។