បទស៊ីសំណូរបស់អភិបាល

Eng. Corruption of the administrator
Fr. Corruption de l’administrateur
អំពើរបស់អភិបាល ឬអ្នកត្រួតពិនិត្យរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលមូលនិធិ ឬបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យធ្វើជំនួសនូវ កិច្ចការរបស់អ្នកទាំងនេះ ឬនិយោជិតដែលទទួលអាណត្តិនីតិបុគ្គល ឬអ្នកជម្រះបញ្ជីរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលមូលនិធិ ឬបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យធ្វើជំនួសនូវ កិច្ចការរបស់អ្នកជម្រះបញ្ជី ឬអធិការបានទទួលនូវផលប្រយោជន៍ជាទ្រព្យសម្បត្តិ ឬបានទាមទារ ឬបានសន្យាទទួលផលប្រយោជន៍នោះដោយ បានទទួលការពឹងពាក់ខុសច្បាប់។

ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។