បទស៊ីសំណូកប្រព្រឹត្តដោយចៅក្រម

Eng. Passive bribery to judge, receiving bribery by judge, accepting or soliciting briberies by judge
Fr. Corruption passive de magistrate

អំពើរបស់ចៅក្រមដែលទទូចសុំ ឬយល់ព្រមដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោលទទួលអំណោយ ជំនូនការសន្យា ឬអត្ថប្រយោជន៍អ្វីមួយដើម្បី៖
១-បំពេញកិច្ចក្នុងមុខងាររបស់ខ្លួន។
២-មិនបំពេញកិច្ចក្នុងមុខងាររបស់ខ្លូន។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។