បទលុបបំបាត់វត្ថុតាង
Eng. suppression of exhibit
Fr. suppression des pices agrave conviction, modification de la scene de crime
អំពើលុបបំបាត់ឬផ្លាស់ប្តូរទីកន្លែង ឬយកវត្ថុណាមួយក៏ដោយនៅលើ ទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឱ្យឃើញនូវការពិត។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។