បទលាតត្រដាងដោយចេតនាឬអចេតនានូវការសម្ងាត់នៃការការពារជាតិ
Eng. intention or non-intentional revelation of the national defense secrecy
Fr. relation intentionelle de secret de la defense nationale
អំពើរបស់បុគ្គលគ្រប់រូប ដែលកាន់កាប់ព័ត៌មាន វិធី វត្ថុ ឯកសារ សលាកបត្រឬទិន្នន័យព័ត៌មានវិទ្យា ដែលមានលក្ខណៈជាការសម្ងាត់ នៃការការពារជាតិ ដោយមូលហេតុនៃស្ថានភាព របស់ខ្លួន មុខរបរ មុខងារ ឬនៃបេសកកម្មរបស់ខ្លួន កាលបើការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិកើតចេញពី ការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែសឬការមិនគោរពបទបញ្ជា។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ&ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។