បទប្តឹងបរិហារបង្កាច់កេរ្តិ៍
Eng. malicious prosecution, slanderous denunciation
Fr. nonciation calomnieuse
អំពើប្តឹងបរិហារអំពើ ដែលគេដឹងថាមិនពិតហើយដែលនាំឱ្យ មានទណ្ឌកម្មព្រហ្មទណ្ឌ ឬ វិន័យ កាលបើការប្តឹងបរិហារនេះត្រូវ បានផ្ងើទៅដល់៖
អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់ការដូចជាចៅក្រម មន្ត្រី នគរបាលយុត្តិធម៌ ឬនិយោជកឬបុគ្គល ដែលមានអំណាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។