បទបំផ្លិចបំផ្លាញនូវសម្ភារៈដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ
Eng. destruction of materials likely to harm national defence
Fr. destruction des materiels de nature agrave nuire agrave la defense nationale
អំពើបំផ្លិចបំផ្លាញ ធ្វើឱ្យខូចខាតឬគៃបំបាត់ស្បៀង ឯកសារ សម្ភារៈ សំណង់ បរិក្ខារឋបនីយភណ្ឌ គ្រឿងយន្ត គ្រឿងសព្វាវុធ គ្រឿងបន្លាស់ បច្ចេកទេសឬគ្រឿងគាំពារខាងបច្ចេកទេសផ្សេងទៀត ឬប្រព័ន្ធប្រព្រឹត្តិកម្មស័្វយប្រវត្តនៃទិន្នន័យ ឬអំពើធ្វើឱ្យរាំងស្ទះដល់ដំណើរការជាប្រក្រតីរបស់ ឧបករណ៍ទាំងនោះ កាលបើអំពើនេះអាចនាំឱ្យអន្តរាយការការពារជាតិ។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។