បទបោះបង់គ្រួសារ

Eng. family abandonment
Fr. abandon de famille

ការមិនគោរពតាមសេចក្ដីសម្រេចស្ថាពររបស់តុលាការដោយមិនព្រមបង់ ក្នុងរយៈពេល២(ពីរ) ខែយ៉ាងតិចនូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួនដល់កូនជាអនីតិជនដល់បច្ឆាញាតិ ឬបុព្វញាតិឬដល់ញាតិផ្សេងទៀតរបស់ខ្លួន។

ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេសបារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។