បទបរិហារកេរ្តិ៍ជាសាធាណៈ

Eng. public defamation, defamation in public
Fr. diffamation publique

អំពើអះអាងបំផ្លើស ឬអំពើទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិសព្ទនៃបុគ្គល ឬនៃស្ថាប័នតាមមធ្យោបាយណាមួយដូចតទៅ៖
១. តាមសំដីទោះជាប្រភេទណាក៏ដោយដែល បញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំ សាធារណៈ។
២. តាមលិខិតឬគំនូរទោះជាប្រភេទណាក៏ដោយ ដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឱ្យសាធារណជនមើល។
៣. តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោត ទស្សន៍សម្រាប់សាធារណជន។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ- អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។