បទបង្កឱ្យមានរបួសដោយអចេតនា

Eng. non-voluntary bodily harm
Fr. blessure involontaire

អំពើដែលបណ្ដាលឱ្យមានរបួសដល់អ្នកដទៃដោយ៖
១. ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្នឬការខ្ជីខ្ជាយដែលបង្កឱ្យមានអសមត្ថភាពក្នុងការធ្វើការងារ។
២. ការបំពានលើកាតព្វកិច្ចសន្ដិសុខឬកាតព្វកិច្ច ប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។