បទក្លែងព័ត៌មាន

Eng. false information
Fr. fausse information

អំពើផ្តល់ ឬបើកកកាយព័ត៌មានក្លែង ដើម្បីធ្វើឱ្យជឿថានឹងកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឱ្យទ្រុឌទ្រោម ឬការធ្វើឱ្យខូចខាតប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេសបារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។