បទកាន់កាប់ការសម្ងាត់នៃការការពារជាតិដោយគ្មានសមត្ថកិច្ច

Eng. taking possession of confidentiality of national defence
Fr. prise de possession de secrets de la eacute fense nationale

អំពើរបស់បុគ្គលគ្មានសមត្ថកិច្ច ដែលកាន់កាប់ ដោយចេតនានូវព័ត៌មាន វិធី វត្ថុ ឯកសារ សលាកបត្រ ឬទិន្ន័យព័ត៌មានវិទ្យា ដែលមានលក្ខណៈជាការសម្ងាត់នៃការការពារជាតិ ។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរអង់គ្លេសបារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។