បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ២
Eng. Annex II countries
បណ្តាប្រទេសជា សមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ទាំងអស់ដែលស្ថិតក្នុងឧបសម្ព័ន្ធ២នៃអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ នៅក្នុងមាត្រា៤.២ (g) នៃអនុសញ្ញានេះបណ្តាប្រទេសទាំងនេះនឹងផ្តល់ធនធានហិរញ្ញវត្ថុ ដើម្បីជួយបណ្តាប្រទេសកំពុងអភិវឌ្ឍឱ្យអនុវត្តកាតព្វកិច្ចរបស់ពួកគេ ដូចជា ការរៀបចំ របាយការណ៍ជាតិជាដើម។ បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ២ក៏នឹងត្រូវជំរុញ ការផ្ទេរបច្ចេកវិទ្យា បរិស្ថានប្រកបដោយសុវត្ថិភាពដល់បណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ