បដិវត្តន៍ឧស្សាហកម្ម
Eng. Industrial revolution
ដំណាក់កាលមួយដែលឧស្សាហកម្មបានលូតលាស់យ៉ាងឆាប់រហ័ស ដោយរកឃើញគ្រឿងចក្រដើរដោយចំហាយទឹក ដែលផ្លាស់ប្តូរការផលិតដោយដៃទៅគ្រឿងចក្រនាំឱ្យមានផលវិបាកផ្នែកសង្គមនិងសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលចាប់ផ្តើមដំបូងនៅប្រទេសអង់គ្លេសនៅពាក់កណ្តាលទីពីរនៃសតវត្សរ៍ទី១៨ ដល់ជិតពាក់កណ្តាលសតវត្សរ៍ទី១៩ ហើយរាលដាលដល់ទ្វីបអឺរ៉ុបនិងបន្ទាប់មកនៅប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក។ មុនបដិវត្តន៍ឧស្សាហកម្មសំដៅលើការផលិតដោយដៃក្នុងរយៈពេលមុនឆ្នាំ១៧៥០។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ