បញ្ហាយេនឌ័រ

Eng. Gender Issue

សំដៅលើផលប៉ះពាល់ជាអវិជ្ជមានដែលកើតមកពីផ្នត់គំនិត ឬ ការ ប្រព្រឹត្ដមកលើបុរស ស្រ្ដី ឬក្មេងប្រុស ក្មេងស្រីរបស់គ្រួសារ សហគមន៍ និងសង្គម តាម រយៈ ការ ចែក ការងារ ពលកម្ម ការអប់រំ សិទ្ធិអំណាច លំដាប់ថ្នាក់ ឋានៈ និងតួនាទី។ ដូចជា ការ កំណត់ ថា ក្មេងស្រី មិន គួររៀនច្រើនបានបណ្ដាល ឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្រ្ដី និងក្មេងស្រី ពុំសូវ មាន ចំណេះ ដឹងខ្ពស់ មានការលំបាកក្នុងការចូលរួមក្នុងការងារសង្គម ទទួលព័ត៌មានជាដើម។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ