បញ្ហាបរិស្ថានទូទៅ

Eng. Conventional environmental problems

បញ្ហាបរិស្ថានដែលកើតចេញពីប្រភពច្បាស់លាស់ និងត្រូវបានដឹងយ៉ាងច្បាស់លាស់ ដោយមានទំនាក់ទំនងរវាងហេតុ និងផលដែលជាទូទៅទទួលបានព័ត៌មានពីប្រភពតែមួយ ហើយជនរងគ្រោះច្រើនតែជាអ្នកដែលស្ថិតនៅក្បែរប្រភពបញ្ហានោះ ចំណែកទំហំនៃបញ្ហាតែងតែកើតមាននៅកម្រិតមូលដ្ឋានឬថ្នាក់ជាតិ។ ឧទាហរណ៍ល្អៗជាច្រើនអំពីដំណោះស្រាយបញ្ហាទូទៅ ដូចជាភាពកខ្វក់ដោយសារមីក្រុប ការលូតលាស់ខ្លាំងនៃសារាយដែលបង្កមហន្តរាយនៅតាមកន្លែងណាមួយការបញ្ចេញឧស្ម័នស្ពាន់ធ័រ អាសូត និងភាគល្អិត ការកំពប់ប្រេងតំហយគុណភាពដី នៅមូលដ្ឋាន ការបំផ្លាញទីជម្រកក្នុងតំបន់ណាមួយ បំណែកដីធ្លី និងការធ្វើអាជីវកម្ម ធនធានទឹកសាបហួសកម្រិត។

ដកស្រង់ចេញពី  សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ