បញ្ហាចិត្ត-កាយ
Eng. mind-body problem
បញ្ហាទស្សនវិជ្ជាអំពីចិត្តដែលនិយាយអំពីទំនាក់ទំនងរវាងចិត្តនិងកាយ។ បញ្ញត្តិនេះត្រូវបានបង្កើតឡើងដំបូងដោយប្លាតុង (Platon/Plato) និងអារីស្តូត (Aristote/Aristotle) ហើយក្រោយមក ដេកាត (Descartes) បានចាត់ទុកបញ្ហាចិត្ត-កាយនេះជាបញ្ហាស្នូលក្នុងទស្សនវិជ្ជាទំនើប។
ដេកាតអះអាងថា ចិត្តមានការគិតជាខ្លឹមរបស់វាហើយចិត្តគឺជាអង្គដាច់ដោយឡែកពីរាងកាយឬជាសារធាតុបន្ថែម។
មានទស្សនៈពីរដែលនិយាយពីបញ្ហាចិត្ត-កាយ គឺឯកនិយម (monism) និង ទ្វិកនិយម (dualism)។ ឯកនិយមអះអាងថា មនុស្សត្រូវបានបង្កើតពីរូបធាតុ ឬកាយ ហើយអ្វីៗដែលលេចចេញពីកាយគឺគ្រាន់តែមុខងារនៃកាយប៉ុណ្ណោះ។ ចំណែកឯទ្វិកនិយមវិញអះអាងថា មនុស្សត្រូវបានបង្កើតឡើងពីធាតុពីរគឺកាយ(រូបធាតុ) និងចិត្ត(ស្មារតីឬព្រលឹង) ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានទេ។ (ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាអំពីចិត្ត)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ