បច្ឆាពិសោធន៍

Eng. aPosteriori
Fr. aposteriori

ដែលមានក្រោយបទពិសោធ។ នៅក្នុងទស្សនវិជ្ជាវាទាក់ទងទៅនឹងពុទ្ធិដែលគេដឹងតាមរយៈបទពិសោធហើយវាជាបញ្ញត្តិសំខាន់នៅក្នុងពុទ្ធិវិទ្យា។ អ្នកពិសោធន៍និយមអះអាងថា ពុទ្ធិដែលផ្អែកលើបទពិសោធ គឺជាពុទ្ធិពិតតែមួយគត់ដោយទទូចថាអ្វីៗទាំងអស់ ដែលយើងអាចដឹងបាន គឺជាអ្វីដែលចូលមកក្នុងខ្លួនយើងតាមរយៈបទពិសោធ ជាពិសេស តាមរយៈការដឹងដោយវិញ្ញាណ(ពុទ្ធិឥន្រ្ទិយ)។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ