នីតិវិធីសុវត្ថិភាព

Eng. Security Procedure

សំដៅដល់នីតិវិធីដែលកំណត់ដោយច្បាប់ ឬកិច្ចសន្យា ឬការសម្រេចដោយភាគីណាមួយ ហើយដែលត្រូវបានប្រើក្នុងគោលបំណង៖

(ក) ផ្ទៀងផ្ទាត់ហត្ថលេខា ទំនាក់ទំនង ឬប្រតិបត្តិការក្នុងប្រព័ន្ធអេឡិចត្រូនិក ពិតជារបស់បុគ្គលនោះ។

(ខ) រកឱ្យឃើញកំហុសឆ្គង ឬការកែប្រែក្នុងទំនាក់ទំនង ឬក្នុងកន្លែងរក្សាទុកកំណត់ត្រា
អេឡិចត្រូនិក ចាប់តាំងពីពេលជាក់ណាមួយ។

នីតិវិធីសុវត្ថិភាពខាងលើអាចតម្រូវឱ្យប្រើរូបមន្ត អាល់ហ្គោរីត(algorithms) ឬកូដពាក្យ ឬលេខសម្រាប់សម្គាល់អត្តសញ្ញាណ កូដនីយកម្ម សំណួរសម្ងាត់ ឬការទទួលស្គាល់តាមវិធីណាមួយ ឬក៏ឧបករណ៍សុវត្ថិភាពស្រដៀងគ្នាផ្សេងទៀត។

ដកស្រង់ចេញពី ឧបសម្ព័ន្ធនៃច្បាប់ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ