និយាមសីលធម៌

Eng. moral norm
Fr. norme de morale

គោលការណ៍នៃអំពើត្រឹមត្រូវដែលកំណត់ដោយសមាជិកនៃក្រុមមួយ។

ការប្រព្រឹត្តដែលផ្អែកលើគោលការណ៍ទាំងនេះ គឺជាគំរូមួយ ដែលបន្ទាប់មកត្រូវបានគេយកលំនាំតាមនិងវិនិច្ឆ័យថាល្អ ឬអាក្រក់។

ឧ. ក្មេងត្រូវតែគោរពចាស់ គឺជានិយាមសីលធម៌ ខ្មែរ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ