និព្វាន
Eng. nirvana
Fr. nirvana (m.)
និព្វានត្រូវបានបកស្រាយខុសៗគ្នាដូចខាងក្រោម៖
– ឈ្មោះធម្មជាតិ ឬចិត្តដែលចេញចាកផុតពីកិលេសនិងតណ្ហា អស់មានកម្មជាអ្នកតាក់តែងនាំឱ្យមាន ការកើតក្នុងវដ្ត និងជាទីបរមសុខស្ងប់ដែលកើតចេញពីសីល សមាធិ និងបញ្ញា។
– សភាពឥតខ្ចោះ ឬបរមសុខ និងភាពស្ងប់ដែលកើតឡើងដោយការរំលត់ចំណង់ និងតណ្ហា និងភាពអស្ចារ្យក្នុងការផ្តាច់អត្ថិភាពរបស់អត្តៈ។ (ព្រះពុទ្ធសាសនា)
– ការរួបរួម ឬការដឹងអំពីអត្តសញ្ញាណនៃអាត្ម័នជាមួយព្រហ្ម័នដែលគេជឿថា អាត្ម័ននេះមានភាពអមតៈ (Brahman)។ (ហិណ្ឌូសាសនា)
– ការរំដោះព្រលឹងចេញពីទាសភាពនៃកម្ម និងសំសារៈហើយវាក៏មានន័យថាជាគោលដៅសង្រ្គោះផងដែរ។ (ជេនសាសនា)
(វេវចនៈនឹងពាក្យ និព្វាន មានដូចជា និវ៌ាណ មោក្ស មោក្ខ វិមុត្តិ ជាដើម)។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ