នវប្លាតុងនិយម

Eng. Neoplatonism
Fr. néoplatonisme (m.)

ប្រព័ន្ធទស្សនវិជ្ជាមួយដែលផ្សំពីប្លាតុងនិយម និងជំនឿខាងសាសនាដែលមានលក្ខណៈអាថ៌កំបាំង/គូឡ្ហធម្ម (mysticism) នៅក្នុងគំនិតរបស់យូដា (judaic ideas) និងនៅក្នុងគំនិតរបស់គ្រិស្តសាសនិក (christian ideas)។ ប្រព័ន្ធទស្សនវិជ្ជានេះត្រូវបានបង្កើតឡើងដំបូងដោយលោក ផ្លូទីនុស (Plotinus) ជាទស្សនវិទូរ៉ូមុំាង ចាប់ពីសតវត្សរ៍ទី៣ ហើយបន្តអភិវឌ្ឍដល់សតវត្សរ៍ទី៥នៃគ្រិស្តសករាជ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ